ឯកឧត្ដម សតណាឌី សមាជិកគណៈកម្មការទី៤ និងលោកជំទាវ ឯម ផលាមុនី សមាជិកាគណៈកម្មការទី១០ បានអញ្ជើញចូលរួមក្នុងពិធី កាត់ឫសសីមា និងសម្ពោធសមិទ្ធិផលនានាក្នុងវត្តតាយ៉ែករង្សី
នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម សតណាឌី សមាជិកគណៈកម្មការទី៤ និងលោកជំទាវ ឯម ផលាមុនី សមាជិកាគណៈកម្មការទី១០ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធី កាត់ឫសសីមា និងសម្ពោធសមិទ្ធិផលនានាក្នុងវត្តតាយ៉ែករង្សី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្ថិតនៅឃុំតាយ៉ែក ស្រុកសូត្រនិគម ខេត្តសៀមរាប ។